សេចក្តីរាយការណ៍ពី The Guardian បានឲ្យដឹងថា ការបន្ថែមវីតាមីន D ទៅក្នុងអាហារទទួលទានអាចនឹងបន្ថយការស្លាប់ និងកាត់បន្ថយការចំណាយលើថ្លៃព្យាបាលជំងឺផ្តាសាយគួរឲ្យកត់សម្គាល់។ រឿងនេះគឺផ្អែកទៅលើការសិក្សាឡើងវិញទៅលើទិន្នន័យដែលថា ថ្នាំបំប៉នជាប្រភេទវីតាមីន D នឹងជួយបង្ការជំងឺផ្តាសាយបានរាប់លានករណី និងអាចសង្គ្រោះជីវិតមនុស្សបានច្រើនទៀតផង។
ការសិក្សាបានពិនិត្យទៅលើឥទ្ធិពលរបស់វីតាមីន D ក្នុងការបង្ការការបង្ករោគនៅផ្លូវដង្ហើមស្រួចស្រាវ ដែលក្នុងនោះមានជំងឺផ្តាសាយ ផ្តាសាយធំ រលាកទងសួត និងរលាកសួត។ ចំពោះមនុស្សដែលសិក្សាវិញមានច្រើនជាង ១០០០០នាក់ឯណោះ។
តាមការវិភាគរបស់ពួកគេបានឲ្យដឹងថា ការប្រើថ្នាំបំប៉នវីតាមីន D រាល់ថ្ងៃ ឬរាល់សប្តាហ៍មានប្រយោជន៍ក្នុងការបង្ការការបង្ករោគនៅផ្លូវដង្ហើម ហើយរឿងនេះក៏មានផលល្អចំពោះអ្នកដែលកំពុងតែកង្វះវីតាមីន D ក្នុងខ្លួន។ ប៉ុន្តែអំណះអំណាងដែលបញ្ជាក់ថា វីតាមីន D អាចបង្កាជំងឺផ្តាសាយតែម្តងនោះគឺមិនទាន់គ្រប់គ្រាន់ឡើយ៕
No comments:
Post a Comment