នៅពេលដែលសាច់ក្រណាត់ខោត្រូវបានស្លៀកជាប់នឹងខ្លួនប្រាណរបស់អ្នក មេរោគអាចស្ថិតនៅកន្លែងនេះច្រើនជាងកន្លែងផ្សេងៗទៀតនៅលើរាងកាយ។ ហើយមេរោគតូចៗទាំងនោះអាចបណ្តាលឲ្យកើតជំងឺមហារីកទ្វារមាស។ ដូច្នេះ អ្នកត្រូវស្លៀកខោក្នុងដែលស្អាត និងមានអនាម័យជានិច្ច។
ប៉ុន្តែតើអ្នកដឹងទេថា ការស្លៀកខោទ្រនាប់រឹបតឹងអាចផ្តល់ផលប៉ះពាល់មួយចំនួនដល់សុខភាព? មនុស្សស្រីគ្រប់រូបតែងតែគិតថា ទំហំខោទ្រនាប់តូចអាចធ្វើឲ្យពួកនាងមើលទៅសិចស៊ី។ ប៉ុន្តែនេះជាការយល់ឃើញមួយខុសទាំងស្រុង ការស្លៀកខោទ្រនាប់មិនត្រឹមតែអាចផ្តល់ការរំខានដល់រូបរាងរបស់អ្នកប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យកើតមានបញ្ហាសុខភាពជាច្រើនផងដែរ។ បុរសៗក៏មិនត្រូវស្លៀកខោទ្រនាប់តឹងពេកដែរ ព្រោះវាអាចរំខានដល់ចរាចរណ៏ឈាម និងធ្វើឲ្យសរសៃប្រសាទស្ពឹក។
ចំពោះបុរសៗដែលស្លៀកខោទ្រនាប់តូចពេកអាចប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ។ អ្នកជំនាញបាននិយាយថា ការស្លៀកខោទ្រនាប់តឹងពេកជាទម្លាប់អាក្រក់មួយដូចទទៅនឹងទម្លាប់ការជក់បារី និងទទួលទានជាតិស្រវឹង។ វាអាចប៉ះពាល់ដល់សុខភាពដូចគ្នា។ ដូច្នេះ គួរជ្រើសរើសខោទ្រនាប់ណាមួយដែលសមល្មមនឹងខ្លួនរបស់អ្នក។ ហើយក៏គួរតែប្រើខោទ្រនាប់ដែលមានម៉ាក ជាសាច់ក្រណាត់ដែលមានគុណភាពល្អ។ ខាងក្រោមនេះនឹងបង្ហាញពីផលប៉ះពាល់ដល់សុខភាពដោយសារការស្លៀកខោទ្រនាប់តឹង៖
១. ប៉ះពាល់ដល់កោសិកាបន្តពូជ
ការស្លៀកខោទ្រនាប់តឹងពេកអាចធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ ការស្លៀកខោទ្រនាប់តឹងធ្វើឲ្យផ្តល់ភាពរំខានដល់ក្រលៀន ដែលជាលទ្ធផលធ្វើឲ្យកោសិកាបន្តពូជចុះអន់ថយ។ ការស្លៀកខោទ្រនាប់តឹងពេកធ្វើឲ្យមានកំណើនសីតុណ្ហភាពជុំវិញថង់ស្បែកផ្ទុកពងស្វាស ដែលរារាំងដល់ការផលិតទឹកកាម។
២. ប៉ះពាល់ដល់ចរាចរណ៏ឈាម
ប្រសិនបើអ្នកស្លៀកខោទ្រនាប់តឹងយូរៗទៅ វាអាចធ្វើឲ្យចរាចរណ៏ឈាមដើរមិនបានស្រួល។ ដូច្នេះ សរសៃប្រសាទត្រង់តំបន់នោះអាចស្ពឹក។ ប្រសិនបើជាលិការបស់អ្នកគ្មានខ្យល់អុកស៊ីសែនឆ្លងកាត់តាមលំហូរឈាមទេនោះ ជាលិកាងាប់នឹងអាចកើតមានឡើង។
៣. បណ្តាលឲ្យឆ្លងមេរោគទ្វាមាស
ការស្លៀកខោទ្រនាប់តឹងពេកអាចធ្វើឲ្យតំបន់ឯកជនរបស់អ្នកកើតរមាស់ និងរលាក។ ហើយអ្នកក៏អាចមានអារម្មណ៏ស្កៀបត្រង់តំបន់ឯកជនផងដែរ។ ទម្លាប់នៃការស្លៀកខោទ្រនាប់តឹងញឹកញាប់អាចបណ្តាលឲ្យកើតមានបញ្ហាធ្ងន់ធ្ងរ។
៤. ធ្វើឲ្យឆ្អល់ក្តៅដង្ហើម
ប្រសិនបើអ្នកស្លៀកខោចង្កេះវែងហើយតឹង វានឹងធ្វើឲ្យរឹតបណ្តឹងក្បាលពោះខ្លាំង។ នេះអាចធ្វើឲ្យអាស៊ីតត្រលប់ចូលទៅក្នុងបំពង់អាហារវិញ បណ្តាលឲ្យឆ្អល់ក្តៅដង្ហើម។
៥. ប៉ះពាល់ដល់ចរាចរណ៏ផ្លូវដង្ហើម
តំបន់ឯកជនរបស់អ្នកត្រូវការខ្យល់ចេញចូល ដើម្បីរក្សាអនាម័យ។ ប្រសិនបើអ្នកស្លៀកខោទ្រនាប់តឹងពេក ខ្យល់មិនអាចធ្វើចរាចរណ៏បានល្អ និងបញ្ចេញញើសច្រើនមកលើតំបន់ឯកជន ធ្វើឲ្យឆ្លងមេរោគ។
៦. ឆ្លងមេរោគក្នុងបំពង់ទឹកនោម
ប្រសិនបើអ្នកស្លៀកខោទ្រនាប់តឹងពេក ទ្វាមាសរបស់អ្នកមិនអាចដកដង្ហើមបាន។ ដូច្នេះវាបណ្តាលឲ្យឆ្លងមេរោគផ្សិត។
៧. បណ្តាលឲ្យកើតជំងឺស្បែក
កាលណាអ្នកស្លៀកខោទ្រនាប់តឹងយូរៗទៅ ដុំសាច់ក្រណាត់នឹងកកិតជាមួយនឹងស្បែក។ អ្នកប្រាកដជាធ្លាប់បានឃើញញឹកញាប់ហើយថា មានចេញស្នាមក្រហម ឬរលាកត្រង់ក្រលៀន ឬតំបន់ចង្កេះខោ។ ទាំងអស់នេះជាការឆ្លងមេរោគដោយសារស្លៀកខោទ្រនាប់តឹងពេក៕
No comments:
Post a Comment