Sunday, October 11, 2015

ភេសជ្ជៈ​ដែល​អ្នក​កាន់តែ​ផឹក​កាន់តែ​ស្គម​


តើ​មាន​ភេសជ្ជៈ​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នកកាន់តែ​ស្គម​នៅក្រោយពេល​ដែល​ ផឹក​រួច​នោះ​? តើ​វា​ពិតជា​មាន​ប្រសិទ្ធភាព​ដល់​ម្លឹង​? បើ​អ្នក​ចង់​ដឹង​អ្នក​អាច​សាកល្បង​បាន នោះ​អ្នកនឹង​អាច​ឃើញ​លទ្ធផល​ដោយ​ខ្លួនឯង​ជាមិនខាន​។ តើ​មាន​ភេសជ្ជៈ​អ្វី​ខ្លះ​ទៅ​?


ទឹក​ស្ត្រ​ប៊ឺ​រី​
•​ គ្រឿងផ្សំ ៖ ស្ត្រ​ប៊ឺ​រី​៤​ទៅ​៦​ផ្លែ និង​ក្រូចឆ្មារ​៤​ទៅ​៥​បន្ទះ​។​
•​ របៀប​ធ្វើ ៖ ចិត​ផ្លែ​ស្ត្រ​ប៊ឺ​រីជា​បន្ទះៗ បន្ទាប់មក​យក​ក្រូចឆ្មារ និង​ផ្លែ​ស្ត្រ​ប៊ឺ​រី​ដាក់​ក្នុង​កែវ​កញ្ចក់​មួយ បើ​អ្នក​ចូល​ចិត្ត​ផឹក​ត្រជាក់ អ្នក​អាច​ដាក់​ទឹកកក​ចូល បន្ទាប់​មក​ចាក់ទឹក​ចូល​ឲ្យ​ពេញ រួច​ដាក់​ក្នុង​ទូរ​ទឹកកក​ជាការ​ស្រេច​។​
ទឹក​ឳ​ឡឹ​ក​
•​ អ្នក​អាច​ចិត​ឳ​ឡឹ​ក​ជា​បន្ទះៗ​ដោយ​មិន​ចិត​ចោល​សំបក​ទេ រួច​ដាក់​ចូល​កែវ​កញ្ចក់ ដាក់​ទឹកកក​(​បើ​អ្នក​ចូលចិត្ត​) រួច​ទើប​ចាក់ទឹក​ចូល ទើប​ដាក់​ក្នុង​ទូរ​ទឹក​ក​។​
អ្នក​ក៏​អាច​ធ្វើ​ទឹក​ផ្លែ​ឈើ​ដែល​ប្រើ​ផ្លែ​ស្ត្រ​ប៊ឺ​រីលាយ​ជា​មួយ​គីវី​ដែរ ហើយ​របៀប​ធ្វើ​ដូចខាងលើ​។​
ទឹក​ផ្លែឈើ​ដែល​ធ្វើ​ពី​ផ្លែ​ស្ត្រ​ប៊ឺ​រី គី​វី និង​ក្រូចឆ្មារ​សុទ្ធ​តែ​អាច​ធ្វើឲ្យ​អ្នក​ស្គម​ដូចគ្នា ហើយ​របៀប​នៃ​ការ​ធ្វើ​គឺ​ដូច​របៀប​ខាងលើ​។​

No comments:

Post a Comment