Friday, October 9, 2015

ជៀសវាង​ ៥ចំណុច ដើម្បីឲ្យ​ស្នេហា​មាន​សុភមង្គល


ជៀសវាង​ ៥ចំណុច ដើម្បីឲ្យ​ស្នេហា​មាន​សុភមង្គល


ការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ គេច​មិនផុត​ពីបញ្ហា​ឈ្លោះទាស់ទាញ​គ្នាកើតឡើងនោះទេ។ ប៉ុន្តែ​ប្រសិន​បើអ្នក​ចេះ​សម្រួល​បញ្ហា​ទាំង​នោះពីធំមកតូ ហើយ​ពីតូច​ទៅជាគ្មាន​រឿង នឹង​ធ្វើឲ្យ​អ្នករួមរស់នៅជាមួយគ្នា​បានយូរអង្វែង។ ខាងក្រោម​នេះ គឺជាបញ្ហា​ ៥ចំណុច​ដែលអ្នកគួរតែ​ជៀសវា ដើម្បីរក្សាចំណងស្នេហា​នៅស្ថិតស្ថេរបាន​យូរអង្វែង៖
ពូកែត្អូញត្អែ
​ប្រសិនបើមានរឿង​បន្តិច​បន្តិចដែលអាច​ទ្រាំបាន​គួរតែទ្រាំទៅ ព្រោះ​ការ​ត្អូញ​ត្អែច្រើន​ពេក​ធ្វើឲ្យ​ដៃគូធុញទ្រាន់​ ហើយអាច​បង្កឲ្យមាន​ជម្លោះ​កើត​ឡើង​ថែម​ទៀត។ យកល្អគួរតែ​ពិភាក្សា​ដោយ​បើក​ជំហរ​ជាមួយនឹង​ដៃគូរបស់អ្នកប្រសើរជាង។

កុំប្រៀបធៀបគូស្នេហ៏ខ្លួនឯង​ទៅនឹងគូស្នេហ៏​ដទៃ
ជៀសវាងការប្រៀបប្រដូច​នឹងគូស្វាមីភរិយា​ដទៃ ព្រោះវានឹងធ្វើឲ្យអ្នកទាំងពីរគ្មានទំនុកចិត្តលើស្នេហា។ ត្រូវចាំថា អ្វីដែល​អ្នកបាន​ឃើញ​គូស្វាមីភរិយា​ដទៃធ្វើ​មិនដូចនឹង​អ្វីដែល​អ្នក​រំពឹងទុក​នឹង​ធ្វើឡើយ។

កុំដើរតួជាជន​រងគ្រោះ
ក្រៅពីភាព​មិនសប្បាយ​ចិត្ត និង​ត្អូញត្អែរ​បន្ទាប់ពីគូស្វាមីភរិយា​ឈ្លោះប្រកែក​គ្នារួច ពួកគេ​តែងតែនិយាយ​សុំទោស​គ្នា ផ្ទុយ​ពីការ​ស្តីបន្ទោស​ឲ្យគ្នា។ នេះជា​រឿងមួយ​ល្អបំផុត​ ដែល​ធ្វើឲ្យ​​​គូស្វាមីភរិយា​មាន​ក្តីសុខ។

កុំស្តី​បន្ទោស
គូស្វាមីភរិយា​ដែលមានសុភមង្គលប្រាកដជា​ដឹងថា ការ​ស្តីបន្ទោសធ្វើឲ្យកើតរឿង​ម្យ៉ាង​គត់គឺ បែក​បាក់ស្នេហា។ វានឹងធ្វើឲ្យ​គូស្នេហ៏អ្នកប្រឆាំង​នឹងអ្នក​ជានិច្ច។ ប្រសិនបើ​គូស្នេហ៏​ទាំងពីរ​មានរឿង​មិនពេញចិត្ត​គ្នា ពួកគេត្រូវ​តែនិយាយ​ជាមួយគ្នា​អំពីអ្វីដែលរំខាន​ដល់ពួកគេ រួចដោះស្រាយ​វាដោយសន្តិវិធី​ជាជាងបង្ក​បញ្ហាកើត​ឡើងមក។

ត្រូវចេះ​យល់ចិត្តគ្នា
នេះជាវិធីដ៏ល្អបំផុត​ជួយឲ្យ​អ្នកគេច​ផុតពីខ្វែង​គំនិតគ្នា។ គូស្វាមីភរិយាផ្អែមល្អែម​ដឹងពីវិធីសាស្ត្រ​ទំនាក់ទំនង​ជាមួយដៃគូ ព្រោះពួកគេបាន​ដឹងពីអារម្មណ៏​គ្នា។ ពួកគេ​មិនដែល​ស្មាន ឬសូម្បីតែ​គិតដល់អារម្មណ៏​គូស្នេហ៏ ព្រោះពួកគេ​ដឹងថា គូស្នេហ៏​របស់ពួកគេនឹង​និយាយពីវា៕

No comments:

Post a Comment