Saturday, November 26, 2016

ផឹកម្រុំជាងមួយឆ្នាំហើយ ទី១ស្រកក្បាលពោះ បាត់ឈឺក្បាលវិលមុខ គឺឡូ ឈាមមិនលើស

ផឹកម្រុំជាងមួយឆ្នាំហើយ ទី១ស្រកក្បាលពោះ បាត់ឈឺក្បាលវិលមុខ គឺឡូ ឈាមមិនលើស កាពារទឹកនោមផ្អែម មហារីថ្លើម ។ល។ នេះជាវិធីដែលលោក សុវណ្ណ មាលា អនុវត្តបានផលល្អហើយយកមកចែករំលែក។
-
លើសពីនេះម្រុំមានអត្ថប្រយោជន៍ពិសេសជាច្រើនដូចជា៖
- ការពារជំងឺមហារីក , បំប៉នឈាម , សម្ពាធឈាមខ្ពស់ (ជំងឺឡើងឈាម ) , ជំងឺបេះដូង
- តុល្យភាពជាតិស្ករក្នុងឈាម (ខ្វះស្ករ ឬ លើសស្ករ នៃជំងឺទឹកនោមផ្អែម)
- ជួយបង្កើនប្រពន្ធ័ការពារ
- ព្យាបាលឈឺក្បាលរ៉ាំរៃ ដោយយកស្លឹកម្រុំលាងឲ្យស្អាត បុករួចលាយទឹកដូងច្រោះយកទឹកវាផឹក។
* ចំពោះ ការប្រើប្រាស់ស្លឹកម្រុំ វិធីងាយៗដោយគ្រាន់តែលោកអ្នកយកស្លឹកម្រុំមកលាងឲ្យស្អាត និងហាលក្នុងម្លប់ ឲ្យស្ងួតរហូតក្រៀម (តែកុំឲ្យត្រូវថ្ងៃចំ) បន្ទាប់មកយកស្លឹកនោះមកបុក ឬកិនឲ្យម៉ដ្ឋទុកឆុងពិសារ ដោយកម្រិតទឹកតែមួយកែវ ត្រូវដាក់ស្លឹកម្រុំមួយស្លាបព្រាកាហ្វេ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

No comments:

Post a Comment