អាហារដើរតួនាទីដ៏សំខាន់មួយសម្រាប់ជីវិតរស់នៅយើងគ្រប់គ្នា ព្រោះវាផ្តល់ថាមពលសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែតើអ្នកមានដឹងទេថា គួរតែញ៉ាំអាហារអ្វីទើបធ្វើឲ្យអាយុវែង? មានកន្លែងច្រើនណាស់នៅលើលោកយើងនេះដែលប្រជាជនអាចរស់នៅរហូទដល់ចាប់ពី ៩០ឆ្នាំឡើងទៅ ដូចជា ទីក្រុង Okinawa ប្រទេសជប៉ុនជាដើម។
តើការផ្លាស់ប្តូរបបអាហារបែបនេះដែលអាចជួយបង្កើនអាយុរបស់មនុស្សយើងបាន? ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែកត់ចំណាំ និងធ្វើតាមឲ្យខានតែបានបើសិនជាចង់បានអាយុរស់នៅកាន់តែច្រើន៖
ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះវាជាប្រភពនៃជីវជាតិ នងិជាតិសរសៃដែលរាងកាយត្រូវការដើម្បីកំចាត់ជាតិពុលពីក្នុងរាងកាយ ហើយក៏មិនបាច់ភ័យថាឡើងទម្ងន់ដែរ។
អាចញ៉ាំស្រាខ្លះជាពិសេសស្រាក្រហមតែម្តង ព្រោះវាជួយបង្ការជំងឺបេះដូងសរសៃឈាម និងសម្រួលដល់កូឡេស្តេរ៉ុលក្នុងឈាមទៀត។ សម្រាប់បុរសអាចញ៉ាំត្រឹម ២កែវក្នុងមួយថ្ងៃ និងស្ត្រីត្រឹមតែ មួយកែវបានហើយ។
គ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើមានជីវជាតិ និងជាតិសរសៃខ្ពស់ ដូច្នេះវាពិតជាល្អសម្រាប់សុខភាពបេះដូង និងពោះវៀន។
ផ្លែឪឡឹកមានសារធាតុ Lycopene ខ្ពស់ ដែលអាចប្រឆាំងនឹងជំងឺមហារីក និងបង្ការជំងឺបេះដូងជាច្រើនថែមទៀតផង។
វត្តមានរបស់សារធាតុ Polyphenols ក្នុងសូកូឡាពណ៌ខ្មៅមិនត្រឹមតែជួយបង្កើនភាពបត់បែនរបស់កោសិកាគ្រាប់ឈាមប៉ុណ្ណោះទេ តែក៏អាចបញ្ចុះសម្ពាធឈាមបានដែរ។ ចូរប្រាកដថា អ្នកបានញ៉ាំវាតែមួយដុំតូចបានហើយក្នុងមួយថ្ងៃ។
ការផ្លាស់ប្តូររបបអាហារដើម្បីមានសុខភាពកាន់តែល្អពិតជាអាចជួយឲ្យជីវិតរស់នៅបានកាន់តែយូ ព្រោះតែអ្នកកំពុងតែប្រើវិធីជាច្រើនដើម្បីការពារខ្លួនពីជំងឺគ្រប់ប្រភេទ៕
No comments:
Post a Comment