ចេកទុំជោរដែលលេចស្នាមអុជខ្មៅលើសម្បកល្អសម្រាប់សុខភាព!
យោងតាមការសិក្សាស្រាវជ្រាវ របស់ជប៉ុនបានរកឃើញថា ចេកទុំរហូតលេចស្នាមអុជខ្មៅលើសម្បក មានផ្ទុកនូវសារធាតុអាចកម្ចាត់កោសិកាខុសប្រក្រតី។ បន្ថែមលើនេះ បើសិនចេកមានស្នាមអុជខ្មៅៗកាន់តែច្រើន វាកាន់តែជំនួយសុខភាពកាន់តែខ្លាំង។ ចេកទុំដែលមានសម្បកឡើងពណ៌ខ្មៅដុំៗ មានផ្ទុកសារធាតុច្រើន ហើយសារធារតុទាំងនេះនឹងចូលទៅបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អ្នក។
ម្យ៉ាងវិញទៀត ចេកទុំ ល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក ព្រោះជាតិស្ករដែលផ្ទុកនៅក្នុងចេកប្រភេទនេះ ងាយស្រួលសម្រាប់ឲ្យសរីរាង្គអ្នកស្រូបយក មិនដូចចេកទុំមានសម្បកពណ៌ខៀវ ដែលបង្កការលំបាក ដល់ការរំលាយ ព្រោះវាមានជាតិម្សៅស្វិតក្នុងជាតិស្ករ៕
No comments:
Post a Comment