Sunday, December 31, 2017

ល្ហុងទុំ: បណ្តេញជាតិពុល និងជំនួយសុខភាពក្រពះពោះវៀនធំ ដោយប្រើតែល្ហុងទុំងាយៗ តែប្រសិទ្ធភាពហួសពីការស្មាន!

ការរស់នៅប្រចាំថ្ងៃកាន់តែទំនើប ហើយការទទួលទានក៏សុទ្ធតែរបស់ឆ្ងាញ់ៗ តែក៏មិនប្រាកដថាល្អចំពោះសុខភាពរបស់យើងដែរ។ អ្នកដឹងទេថា ចំណីអាហារសព្វថ្ងៃទាំងសារធាតុគីមីដ៏ច្រើនលើសលប់ និងរបបចំណីអាហារដែលមិនល្អ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឱ្យរាំងស្ទះ និងអាក់ខានក្នុងការដំណើរការប្រព័ន្ធរំលាយអាហារ ក្រពះ និងពោះវៀនធំជាដើម។

ដូច្នេះដើម្បីថែរក្សាសុខភាព ក្រពះ ពោះវៀនរបស់អ្នក ថ្ងៃនេះយើងនឹងយកវិធីភេសជ្ជៈបណ្តេញជាតិពុលម្យ៉ាង ដោយគ្រាន់តែប្រើតែល្ហុងទុំ និងក្រូចឆ្មារ ឬក្រូចឆ្មារសម្បកលឿងក្នុងវិធីធ្វើងាយៗតែប៉ុណ្ណោះ៖

ត្ថប្រយោជន៍របស់ទឹកល្ហុង

ការយកផ្លែល្ហុង លាយជាមួយនឹងក្រូចឆ្មារ ឬក្រូចឆ្មារសម្បកលឿង សម្បូរទៅដោយជាតិកាកសសៃ និងជាប្រភពនៃវីតាមីនជាច្រើនមុខ ដែលអាចមានលទ្ធភាពជួយកម្ចាត់ជាតិពុលចេញពីក្រពះពោះវៀនបានល្អ ថែមទាំងជំនួយសុខភាព និងព្យាបាលជំងឺជាច្រើនមុខផងដែររួមមាន៖

- បណ្តេញ និងបន្សាបជាតិពុលចេញពីរាងកាយ

- សម្អាតពោះវៀនធំឱ្យដំណើរការល្អ

- ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងរំលាយអាហារបានលឿនជាងមុន ជាពិសេសថែមទាំងជំនួយដល់ការសម្រកទម្ងន់

- ជួយធ្វើឱ្យកម្រិតជាតិអាស៊ីត និង pH ក្នុងក្រពះពោះវៀនមានតុល្យភាព

- បណ្តេញជាតិហ្គាស និងឧស្ម័នមិនល្អចេញពីក្រពះពោះវៀន និងរាងកាយទាំងមូល

- ការពារ និងព្យាបាលអាការឈឺចុកចាប់ក្នុងពោះ និងក្រពះ ថែមទាំងអាចការពារការរលាកក្នុងរាងកាយ និងក្រពះពោះវៀនទៀតផង

- ជួយធ្វើឱ្យដំណើរការស្រូបយកសារធាតុទៅចិញ្ចឹមរាងកាយបានកាន់តែល្អប្រសើរឡើង

- ជួយបណ្តេញជាតិអាស៊ីត និងសារធាតុមិនល្អនៅក្នុងចំណីអាហារដែលបានទទួលទានចូលទៅ

- ជំនួយសុខភាពទូទៅ និងប្រព័ន្ធរំលាយអាហារទាំងមូល៕

No comments:

Post a Comment