អាហារចៀនមិនល្អសម្រាប់សុខភាពឡើយ។វាអាចធ្វើអោយមនុស្សធាត់និងមានជំងឺបេះដូង។ ថ្មីៗ នេះមានការស្រាវជ្រាវដ៏គួរអោយភ្ញាក់ផ្អើលមួយទាក់ទងនិងការស្លាប់និងទំនាក់ទំនងជាមួយការបរិភោគដំឡូងបារាំងចៀន ( French fries) នៅតាមហាង។
ការសិក្សាស្រាវជ្រាវនោះនិយាយថាអ្នកដែលហូបដំឡូងបារាំងចៀនលើសពីពីរដងក្នុងមួយសប្តាហ៍ទំនងជាឆាប់ស្លាប់ជាងអ្នកដែលហូបតិចជាងនេះ ឬ៏មិនបរិភោគសោះ។
ការស្រេាវជ្រាវនេះបានធ្វើឡើងលើមនុស្សចំនួន៤៤០០នាក់ដែលមានអាយុពី៤៥ទៅ៧៩ឆ្នាំ។
ការសិក្សាស្រាវជ្រាវនេះបានអោយដឹងថាបន្ទាប់ពីរយ:ពេល៨ឆ្នាំក្រោយមក គេបានរកឃើញថាការឆាប់ស្លាប់មុនអាយុបានកើតឡើងចំពោះមនុស្សដែលបរិភោគដំឡូងចៀនច្រើនជាងពីរដងក្នុងមួយសប្តាហ៍។
ដូច្នេះ យុវជននិងយុវតីកម្ពុជាមិនត្រូវបរិភោគពពួកអាហារ Fastfood ដូចជាដំឡូងចៀននេះញឹកញាប់ពេកឡើយ បើស្រឡាញ់ជីវិតនិងខ្លួនឯង។
សូមshare អត្ថបទនេះទៅកាន់មិត្តរបស់អ្នកដើម្បីជួយគេអោយរួចផុតពីការស្លាប់មុនអាយុដោយដំឡូងចៀន៕
No comments:
Post a Comment