Saturday, December 30, 2017

អាថ៌កំបាំង​ដើម្បី​កុំឲ្យ​រាងកាយ​ធ្លាក់ខ្លួន​ឈឺ​!!!

​អាថ៌កំបាំង​ដើម្បី​កុំឲ្យ​រាងកាយ​ធ្លាក់ខ្លួន​ឈឺ​!!!

អាថ៌កំបាំង​ភាគច្រើន​ដើម្បី​ជម្រុញ​ឲ្យមាន​សុខភាព​ល្អ​គឺ​មិនមែន​ជា​រឿង​អាថ៌កំបាំង​ទៀត​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជា​អារម្មណ៍​ញឹកញាប់​មួយ​ប៉ុណ្ណោះ​។ ឧទាហរណ៍ អ្នក​គួរតែ​ចៀសវាង​ការប៉ះពាល់​ជាមួយនឹង​បាក់តេរី និង​វីរុស​នៅ​សាលា និង​កន្លែងធ្វើការ​។ ប៉ុន្តែ​វា​នៅតែ​មាន​រឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​រស់​នៅ​ផ្តល់​សុខភាព​ដល់​ខ្លួនឯង​កាន់តែច្រើន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ញ៉ាំ​បន្លែ​ពណ៌​បៃតង​

​បន្លែ​ពណ៌​បៃតង​សម្បូរ​វីតាមីន​ដែល​អាច​ជួយ​ថែរក្សា​តុល្យភាព​អាហារ និង​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់តែ​មាន​សុខភាព​ល្អ​។ ការសិក្សា​បាន​រកឃើញថា កណ្តុរ​ដែលមាន​សុខភាព​ល្អ​ហើយ​ស៊ី​បន្លែ​បៃតង​ច្រើន​គឺ​ជម្រុញ​ដល់​ភាពខ្លាំង​របស់​ប្រព័ន្ធ​ភាពស៊ាំ​។

​វីតាមីន D

​ការ​កង្វះ​វីតាមីន D អាច​បណ្តាលឲ្យ​មាន​រោគសញ្ញា​ជាច្រើន​ដូចជា ការលូតលាស់​ឆ្អឹង​ខ្សោយ បញ្ហា​បេះដូង​សរសៃឈាម និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ មនុស្ស​យើង​អាច​ទទួលបាន​វីតាមីន D យ៉ាង​ងាយ​តាមរយៈ​ការ​ហាលថ្ងៃ​។ អាហារ​សម្បូរ​វីតាមីន D មានដូចជា ស៊ុត ផ្សិត ត្រី​សាល​ម៉ុង និង​ថ្លើម​គោ​ជា​ដើម​។

​ហាត់ប្រាណ​

​ការរស់នៅ​បែប​សកម្ម​តាមរយៈ​ការ​ហាត់ប្រាណ​ទៀងទាត់​ដូចជា​ការដើរ​បី​ដង​ក្នុង​មួយ​សប្តាហ៍​នឹង​ជួយ​ឲ្យ​រាងកា​យមាន​ភាព​សមសួន​។ ការ​ហាត់ប្រាណ​ទៀងទាត់​ក៏​អាច​៖

•​​កាត់បន្ថយ​ការ​រលាក និង​ជំងឺ​រ៉ាំរ៉ៃ​

•​​បន្ថយ​ស្ត្រេ​ស​

•​​ជម្រុញ​ដល់​របត់​ឈាម​រត់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ ជាពិសេស​ជំងឺ​ផ្តាសាយ​តែម្តង​។

​គេង​គ្រប់គ្រាន់​

​ការ​គេង​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​បំផុត​បើ​សិន​ជា​អ្នក​ដឹង​ថា​ខ្លួនឯង​ប៉ះពាល់​នឹង​វីរុស​បង្ក​ជំងឺ​។ មនុស្ស​ធំ​ដែល​មាន​សុខភាព​ល្អ​ហើយ​គេង​បាន​តិច​បំផុត ៨​ម៉ោង​ក្នុង​មួយ​យប់​រយៈពេល​ពីរ​សប្តាហ៍​ឃើញថា អាច​ស៊ាំ​នឹង​ការបង្ក​រោគ​ដោយ​វីរុស​បាន​យ៉ាង​ល្អ​។ សម្រាប់​អ្នក​ដែល​គេង​ចាប់ពី ៧​ម៉ោង​ចុះ​ក្នុង​មួយ​យប់​បែរជា​ងាយ​កើតជា​ជំងឺ​ក្រោយពី​ប៉ះពាល់​នឹង​វីរុស​រួច​។

​តម​គ្រឿង​ស្រវឹង​

​ការសិក្សា​ថ្មី​បានបង្ហាញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អាច​បំផ្លាញ​កោសិកា Dendritic ដែល​វា​ជា​សមាសធាតុ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន​រយៈពេល​យូរ​អាច​បង្កើន​ការប៉ះពាល់​នឹង​ការបង្ក​រោគ​ដោយ​បាក់តេរី និង​វីរុស​ដែរ​។ គ្រឿង​ស្រវឹង​ក៏​បាន​បញ្ឈប់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​លើ​សត្វ​កណ្តុរ​ច្រើនយ៉ាង​ដែរ​។

​រំងាប់​អារម្មណ៍​

​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ គ្រូពេទ្យ​បាន​សង្ស័យ​ថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ការស្ត្រេស​រ៉ាំរ៉ៃ និង​ជំងឺ​រាងកាយ​។ ការ​ដែល​រកឃើញ​វិធី​សម្រួល​ដល់​ភាព​ស្ត្រេ​ស​នេះ​អាច​នឹង​ធ្វើឲ្យ​សុខភាព​កាន់តែ​ល្អ​។ យក​ល្អ​គួរតែ​ជ្រើសរើស​ការហាត់​យូ​ហ្គា ឬ​តាំងសមាធិ​ដើម្បី​បំបាត់​ស្ត្រេ​ស​។

​ញ៉ាំ​តែ​បៃតង​

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ តែ​បៃតង​ត្រូវបាន​គេ​ចាត់ទុក​ថា​ជាប់ទាក់ទង​នឹង​ការធ្វើឲ្យ​មាន​សុខភាព​ល្អ​។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​របស់​តែ​បៃតង​ប្រហែលជា​វា​មាន​អង់​ទី​អុក​ស៊ីដង់ Flavonoids កម្រិត​ខ្ពស់​។ ការ​ញ៉ាំ​តែ​បៃតង​ថ្មីៗ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ឲ្យមាន​ប្រយោជន៍​ខ្លាំង​ដល់​សុខភាព​ដូចជា បញ្ចុះ​សម្ពាធ​ឈាម និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​។

​អនុវត្ត​អនាម័យ​ល្អ​

​ការកាត់បន្ថយ​ការប៉ះពាល់​នឹង​ជំងឺ​តាមរយៈ​ចៀសវាង​ការប៉ះពាល់​មេរោគ​គឺជា​រឿង​ជួយ​ឲ្យមាន​សុខភាព​ល្អ​។ ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ដើម្បី​ទទួលបាន​អនាម័យ​កាន់តែ​ល្អ​ចំពោះ​រាងកាយ​៖

•​​ងូតទឹក​រាល់ថ្ងៃ​

•​​លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ​ឬ​រៀបចំ​អាហារ​

•​​លាង​សម្អាត​ដៃ​មុនពេល​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​តម្រូវ​ឲ្យ​ប៉ះ​ភ្នែក ឬ​មាត់​

•​​លាង​សម្អាត​ឲ្យបាន ២០​វិនាទី និង​សម្អាត​នៅ​ខាងក្រោម​ក្រចកដៃ​ផង​

•​​គ្រប​មាត់​ដោយ​ប្រើ​កន្សែង​ឬ​ក្រដាស់​នៅពេល​ក្អក ឬ​កណ្តាស​

•​​គួរតែ​យក​ទឹក​លាងដៃ​ដាក់​តាម​ខ្លួន​ផង​

​គួរតែ​មាន​អ្វីៗ​ជា​របស់​ផ្ទាល់ខ្លួន​

​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ជាទូទៅ​អាច​រស់នៅ​លើ​រាងកាយ​រយៈពេល ២៤​ម៉ោង​។ ដូច្នេះ​វា​នឹង​ផ្តល់​ពេលវេលា​ច្រើន​ក្នុង​ការចម្លង​ទៅកាន់​សមាជិក​គ្រួសារ​បាន​។ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ យក​ល្អ​គួរតែ​ប្រើប្រាស់​របស់​ខាងក្រោម​នេះ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ដូចជា​៖

•​​ច្រាស់​ដុសធ្មេញ​

•​​កន្សែងពោះគោ​

•​​ចាន ស្លាបព្រា​

•​​កែវ​ទឹក​៕

No comments:

Post a Comment