ប្រសិនជាអ្នកចង់ការពារថ្លើមរបស់អ្នកឲ្យមានសុខភាពល្អ អ្នកអាចពិសារផ្លែឈើទាំង៣ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. អ្នកដែលមានជំងឺថ្លើម អាចពិសារផ្លែឳឡឹកក្នុងរដូវក្តៅបាន ព្រោះផ្លែឈើមួយនេះ អាចជួយធ្វើឲ្យថ្លើមអ្នកមានសុខភាពល្អ។ ប៉ុន្តែអ្នកមិនគួរពិសារឳឡឹកក្លាសេ ឬឳឡឹកដែលចិតហើយយូរនោះទេ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ ក្នុងពេលដែលអ្នកពិសារ អ្នកមិនអាចញ៉ាំហួសពីបរិមាណ៣០០ក្រាមផងដែរ។
2. ចេក ជាផ្លែឈើដែលអាចធ្វើឲ្យមនុស្សសប្បាយចិត្តបាន។ វាជាផ្លែឈើដែលសម្បូរទៅដោយសារធាតុជាច្រើន ដែលអាចជួយថ្លើមអ្នកឲ្យបញ្ចេញជាតិពុល។ ជាពិសេស វាក៏អាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យរឹងមាំផងដែរ។
3. ទំពាំងបាយជូរ ជាផ្លែឈើដែលអាចរក្សាថ្លើមរបស់អ្នកឲ្យមានសុខភាពល្អ។ ជាពិសេស វាក៏អាចជួយកាត់បន្ថយសម្ពាធផ្សេងៗដែលអាចធ្វើឲ្យថ្លើមរបស់អ្នកកើតមានបញ្ហាផងដែរ។ ដូចនេះ អ្នកអាចបរិភោគផ្លែឈើទាំង៣នេះ ដើម្បីរក្សាថ្លើមរបស់អ្នកឲ្យមានសុខភាពល្អបាន៕
No comments:
Post a Comment