Tuesday, December 12, 2017

ម្ទេស​អាច​បញ្ឈប់​ការលូតលាស់​មហារីក​សុដន់​បាន

 ការសិក្សា​៖ ម្ទេស​អាច​បញ្ឈប់​ការលូតលាស់​មហារីក​សុដន់​បាន
ដោយ​យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ក្នុង​ម្ទេស​មាន​មូលេ​គុល​មួយ​ប្រភេទ​ដែល​អាច​បន្ថយឥទ្ធិពល​ជំងឺមហារីក​សុដន់​បាន ដែល​វា​ធ្លាប់​តែ​ជា​រឿង​ពិបាក​មួយ​សម្រាប់​ព្យាបាល​។ ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ឯ Bochum សាកលវិទ្យាល័យ Ruhr ប្រទេស​អាឡឺម៉ង់ ដែល​ពួកគេ​បាន​ធ្វើតេស្ត​ទៅ​លើ​សារ​ធាតុហិរ​ក្នុង​ម្ទេស​។

​ជំងឺមហារីក​សុដន់​គឺជា​ទម្រង់​ជំងឺមហារីក​ដែល​កើតមាន​ញឹកញាប់​បំផុត​លើ​មនុស្ស​ស្រី​ទូ​រទាំង​ពិភពលោក ដោយ​មិន​ប្រកាន់ពូជសាសន៍​អ្វី​ទាំងអស់​។

អ្នកស្រាវជ្រាវ​បាន​ធ្វើ​តេស្ត​ទៅលើ​ឥទ្ធិពល​នៃ​សារធាតុ​ដ៏​សកម្ម​មួយ​ដែល​មាន​ក្នុង​ម្ទេស នោះ​គឺ Capsaicin ហើយ​វា​ពិតជា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការលូតលាស់​របស់​ជំងឺមហារីក​សុដន់​មែន​។ សារធាតុ​មួយ​នេះដែរ ក៏​ត្រូវបាន​គេ​អះអាងថា ជួយ​ជំរុញ​ដល់​ការ​ឆាប់​ងាប់ និង​ទប់ស្កាត់​ការលូតលាស់​របស់​កោសិកា​មហារីក​បាន​ច្រើន​ប្រភេទ​ដោយ​រួមទាំង មហារីក​នៅ​លំពែង និង​ពោះវៀនធំ​ផង​៕

No comments:

Post a Comment