Monday, January 8, 2018

ផ្លែពុទ្រាមានគុណប្រយោជន៏ដល់សុខភាព​និងសម្រស់

ទ្រា ជួយឱ្យឆ្អឹងរឹងមាំ ខ្លាំងជាង ផឹកថ្នាំកាល់ស្យូម! (សូមអាន...)
ផ្លែពុទ្រាគឺអាចយកបរិភោគស្រស់ៗ ត្រាំបរិភោគ និងហាលឱ្យគ្រាមធ្វើដំណាប់ក៏បាន ។ ហើយផ្លែពុទ្រាមានផ្ទុកសារធាតុចិញ្ចឹម ជាតិរ៉ែ និងវីតាមីនសំខាន់ៗ ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើង។
១. ប្រឆាំងនឹងមហារីក ៖ យោងតាមការសិក្សាមួយរបស់វិទ្យាសា្ថន Vaccine and Serum Research Institute ក្នុងប្រទេសអ៊ីរ៉ង់រកឃើញថា ទឹកចេញពីផ្លែពុទ្រាគ្រាមអាចកម្ចាត់កោសិកាងាប់ចេញពីកោសិកាដុំសាច់មហារីក និងមានប្រសិទ្ធភាពបង្ការមហារីក។
២. ប្រព័ន្ធរំលាយអាហារមានសុខភាពល្អ ៖ វត្តមានជាតិសរសៃល្អសម្រាប់សរសៃឈាម និងគ្រប់គ្រងការរំលាយអាហារ ដោយគ្រាន់តែបរិភោគត្រឹម ២៥ ទៅ ៣៨ ក្រាមរៀងរាល់ថ្ងៃ។
៣. វត្តមានវីតាមីន C របស់ផ្លែពុទ្រាក្រហមមានប្រសិទ្ធភាពខ្លាំងក្នុងការប្រឆាំងនិងបង្ការជំងឺផ្សេងៗ។
៤. ដោយសារមានសារធាតុម៉ាញ៉េស្យូម វានឹងជំរុញឱ្យអ្នកគេងលក់ស្រួល។
៥. ស្បែកមានសុខភាពល្អ បង្ការពីការរលាក រមាស់ មុន និងជំងឺត្រអក ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ផ្លែពុទ្រា។
៦. ឆ្អឹងខ្លាំងក្លាដោយសារតែជាតិរ៉ែដ៏ច្រើនលើសលុបរួមមានផូស្វ័រ កាល់ស្យូម និងជាតិដែកមានក្នុងផ្លែពុទ្រា។ មនុស្សចាស់សូមព្យាយាមទទួលទានផ្លែពុទ្រាឱ្យបានច្រើនដើម្បីស្ដារកោសិកាចាស់ឱ្យងើបឡើងវិញ។
៧. កាល់ឡូរីទាប ជាតិសរសៃខ្ពស់ និងប្រូតេអ៊ីនរបស់វាជួយរក្សារាងឱ្យនៅស្អាត។ លេខបញ្ជារទិញ: 016713870-092554399

1 comment: