នារីដែលចង់ស្រកទម្ងន់ អាចពិសារផ្លែឈើទាំងឡាយខាងក្រោមបាន ព្រោះវាអាចធ្វើឲ្យអ្នកស្គមបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះវាជាផ្លែឈើដែលល្អចំពោះសុខភាពរបស់អ្នក ថែមទាំងអាចធ្វើឲ្យអ្នកមានរាងស្អាតទៀតផង។
2. សណ្តែកក្រហម នឹងអាចជួយធ្វើឲ្យពោះវៀនធំអ្នកដំណើរការបានល្អ ថែមទាំងជួយការពារមិនឲ្យអ្នកទល់លាមកទៀតផង។ ដូចនេះ អ្នកនឹងមិនងាយធាត់ឡើយ។
3. ផ្លែឳឡឹក ជាផ្លែឈើដែលអ្នកគួរតែញ៉ាំ ព្រោះវាអាចជួយកាត់បន្ថយជាតិទឹកដែលសល់ក្នុងរាងកាយរបស់អ្នក ថែមទាំងមិនធ្វើឲ្យអ្នកធាត់ទៀតផង។
4. នៅក្នុងសារ៉ាយសមុទ្រ មានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យជើងអ្នកស្អាតបាន។
5. ក្រោយពេលដែលអ្នកពិសារចេករួច វានឹងជួយកាត់បន្ថយខ្លាញ់ក្នុងរាងកាយរបស់អ្នក។ ដូចនេះ វាជាផ្លែឈើដែលអាចជួយអ្នកឲ្យមានរាងស្គមបាន។
6. ផ្លែគីវី ជាផ្លែឈើដែលសម្បូរវីតាមីនសេ ដោយអាចជួយអ្នកឲ្យស្រកទម្ងន់បានលឿនតែម្តង។
7. ប៉េងប៉ោះ និងល្ហុងក៏អាចជួយអ្នកឲ្យមានរាងស្អាតផងដែរ។ ដូចនេះ អ្នកគួរតែបរិភោគដើម្បីរក្សារាងបានស្អាតរហូត ,។
Www.buzzlife.com.tw
No comments:
Post a Comment