តើផ្លែមៀន អាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? បើអ្នកចង់ដឹង ចូលអ្នកអានអត្ថបទនេះឲ្យចប់ នោះអ្នកនឹងយល់ច្បាស់ ពីអត្ថប្រយោជន៍ទាំងឡាយរបស់វា។ តើមានអ្វីខ្លះ?
1. នៅពេលដែលអ្នកប្រើខួរក្បាលច្រើន ឬនឿយហត់ខ្លាំង អ្នកអាចពិសារមៀនបាន នោះវានឹងធ្វើឲ្យអ្នក ស្រឡះខួរក្បាលឡើងវិញ។
2. បើអ្នកមានអាការៈវិលមុខ ឈឺក្បាល ដោយសារតែការងារច្រើន វាក៍អាចជួយបន្ធូរសម្ពាធអ្នកដែរ ដោយអ្នកអាចយកផ្លែមៀនដែលក្រៀម មកដាំទឹកផឹកបាន។
3. បើអ្នកតែងតែគេងមិនលក់ ហើយម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគវាបាន វានឹងជួយអ្នកឲ្យមានអាការៈប្រសើរឡើង។
4. អ្នកអាចយកសាច់ផ្លែមៀន ចំនួន ២០ ក្រាម បន្ទាប់មក យកវាទៅដាំជាមួយទឹកចំនួន៣០០ មីលីលីត ហើយយកមកផឹក នោះវានឹងប៉ូវឈាមខ្លាំងណាស់ ហើយធ្វើឲ្យអ្នក មានអារម្មណ៍ស្រស់ស្រាយជាងមុន។
5. អ្នកអាចយកសាច់មៀនចំនួន ៣០ ក្រាម ដាំជាមួយទឹកចំនួន ៥០០ មីលីលីត្រ ចំនួន១០ នាទី ទើបដាក់ពងមាន់ ២ គ្រាប់ចូល នោះវានឹងធ្វើឲ្យអ្នក មិនងាយចាស់ឡើយ ថែមទាំងធ្វើឲ្យប្រពន្ធ័ការពារ រាងកាយអ្នករឹងមាំទៀតផង៕
No comments:
Post a Comment