Friday, September 25, 2015

វិធី​ងាយៗ​ក្នុងការ​សម្រក​ក្បាលព

យើងខ្ញុំ​ជឿជាក់ថា​អ្នក​ប្រាកដជា​ដឹង​មក​ហើយ​ពី​មូលហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ក្បាលពោះ​តាមរយៈ​អត្ថបទ​ម្សិលមិញ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ស្រក​វិញ បើ​អ្នកដឹង​ពី​មូលហេតុ​និង​វិធី​ស្រ​ក នោះ​អ្នក​មិនចាំបាច់​បា​រម្ហ​ថា​អ្នក​មាន​ក្បាលពោះ​ដ៏​អាក្រក់​មើល​នេះ​ទៀត​ទេ​។​តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?
1. នៅពេល​ដែល​អ្នក​បរិភោគ​បាយ ឬ​ចំណី​ផ្សេងៗ អ្នក​ត្រូវ​តែ​ផ្តោតអារម្មណ៍​តែ​ទៅលើ​រឿង​មួយ​បាន​ហើយ មិន​ត្រូវ​បរិភោគ​បណ្តើរ ហើយ​មើល​ទូរទស្សន៍​បណ្តើរ​ឬ​ធ្វើ​រឿង​ផ្សេង​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកទំពារ​មិន​ម៉ត់ រំលាយ​អាហារ​មិនបាន​ល្អ នោះ​អ្នក​នឹងមាន​ក្បាលពោះ​យ៉ាង​ងាយ​។​
2. អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់​តិច ហើយ​ខ្លាញ់​ដែល​ល្អ​ជាងគេ​គឺ​ខ្លាញ់ត្រី ព្រោះ​ក្រោយពេល​ដែល​អ្នក​បរិភោគ​វា​រួចហើយ នោះ​អ្នក​នឹងមិន​ងាយ​ដុះ​ក្បាលពោះ​ឡើយ​។​
3. អ្នក​មិន​ត្រូវ​បរិភោគ​ឆ្អែត​ពេក​ទេ​នៅ​អាហារ​៣​ពេល​របស់​អ្នក ព្រោះ​នៅពេល​ដែល​អ្នក​បរិភោគ​ដ៏​មាន​អារម្មណ៍​ថា​ឆ្អែត នោះ​បញ្ជាក់ថា​អ្នក​បរិភោគ​ច្រើនពេក​ហើយ វា​នឹង​ងាយ​ធ្វើឲ្យ​អ្នក​មាន​ក្បាលពោះ​ខ្លាំងណាស់​។​
4. នៅក្រោយពេល​ដែល​អ្នក​បរិភោគបាយ​រួច អ្នក​មិន​ត្រូវ​អង្គុយ​ជាប់​នៅ​មួយកន្លែង​ទេ អ្នក​ត្រូវ​តែ​ក្រោកឈរ​ឡើង ហើយ​ដើរ ឬក៏​លាងចាន ព្រោះ​បើ​អ្នក​មិន​កម្រើក ក្រពះ​នឹង​រំលាយ​អាហារ​មិនបាន​ល្អ​ឡើយ ដូចនេះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ក្បាលពោះ​បាន​ដោយសារ​តែ​ខ្លាញ់​ក្នុង​ពោះ​អ្នក​មិន​បាន​រំលាយ​អស់​។​
5. អ្នក​អាច​ធ្វើ​ចលនា​មួយ​ដោយ​ឈរ​ត្រង់​ហើយ​ដក​ដង្ហើមចូល រួច​ផតពោះ​ចូល ហើយ​ដក​ដង្ហើមចេញ ទើប​ផតពោះ​ចេញ អ្នក​អាច​ធ្វើ​ចលនា​នេះ​ចំនួន​១០​ដង​បាន​។​
6. អ្នក​ត្រូវ​តែ​បត់ជើង​ឲ្យបាន​ទៀងទាត់ ព្រោះ​បើ​អ្នក​ទល់លាមក នោះ​ពោះ​អ្នក​ក៏​អាច​ធំ​បានដែរ​។​
7. នៅពេល​ដែល​អ្នកដើរ ឬ​ធ្វើ​អ្វីមួយ អ្នក​ត្រូវ​តែ​ធ្វើខ្លួន​ឲ្យ​ត្រង់ ព្រោះ​បើ​ខ្លួន​អ្នក​មិន​ត្រង់ សាច់ដុំ​អាច​នឹង​នៅ​កន្លែង​ពោះ​អ្នក​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ដុះ​ក្បាល​ពោះបាន​។​
8. អ្នក​ត្រូវ​តែ​ចូល​គេង​ឲ្យ​លឿន​នៅពេល​យប់ ព្រោះ​បើ​អ្នក​គេង​មិន​គ្រប់គ្រាន់ អ្នក​នឹង​មាន​សំពាធ នោះ​សំពាធ​នោះ​អាច​ ធ្វើឲ្យ​អ្នក​ដុះ​ក្បាលពោះ​យ៉ាង​ងាយ​៕

No comments:

Post a Comment