អាហារដែលអ្នកបរិភោគប្រចាំថ្ងៃគឺសំខាន់ណាស់ ព្រោះមានអាហារមួយចំនួនបើអ្នកមិនប្រយ័ត្ន វានឹងប៉ះពាល់ដល់សុខភាពអ្នកណាស់ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារមួយចំនួនដែលអាចធ្វើឲ្យអ្នកគ្មានខ្លាញ់ក្នុងឈាម។តើមានអាហារអ្វីខ្លះទៅ?
1. អ្នកត្រូវតែបរិភោគខ្ទឹមសឲ្យបានច្រើន ព្រោះវាមិនត្រឹមតែអាចការពារអ្នកមិនឲ្យមានជំងឺមហារីក ថែមទាំងអាចធ្វើឲ្យខ្លាញ់ដែលមានក្នុងសរសៃឈាមអ្នករលាយអស់ទៀតផងក្រោយពេលដែលអ្នកបរិភោគវាចូល។
2. អ្នកអាចបរិភោគផ្កាខៃណាបាន ព្រោះវាអាចការពារអ្នកមិនឲ្យមានខ្លាញ់កកនៅក្នុងសរសៃឈាមអ្នក ប៉ុន្តែនៅពេលដែលអ្នកចម្អិន អ្នកត្រូវតែប្រយត្ន័ ដោយអ្នកមិនត្រូវយកកាំបិតចិតនោះទេ ត្រូវតែយកដៃហែកវាជាចំណិតៗ ហើយក៏មិនត្រូវស្ងោរ ឬឆារយូរពេកដែរ ព្រោះវាអាចបាត់បង់គុណប្រយោជន៍វាបាន។
3. អ្នកអាចបរិភោគការ៉ុតឲ្យបានច្រើនបាន ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យភ្នែកអ្នកភ្លឺនោះទេ ថែមទាំងអាចសម្អាតកាកសំណល់ទាំងឡាយដែលមានក្នុងឈាមអ្នកឲ្យស្អាតទាំងអស់ ហើយបញ្ចេញមកក្រៅយ៉ាងស្រួល។
4. ស្រូវសាលីក៏អ្នកអាចបរិភោគច្រើនបានដែរ ព្រោះវាមានអត្ថប្រយោជន៍ច្រើនណាស់ ជាងនេះទៅទៀត វានឹងធ្វើឲ្យសរសែឈាមអ្នកគ្មានខ្លាញ់។
5. នៅអាហារពេលថ្ងៃត្រង់របស់អ្នក អ្នកអាចបរិភោគពពួកសណ្តែកកន្លះចានបាន ព្រោះវាអាចធ្វើឲ្យកាឡូរីក្នុងសារពាង្គកាយអ្នកធ្លាក់ចុះ ហើយថែមទាំងអាចធ្វើឲ្យឈាមអ្នកមិនខាប់ទៀតផង។
6. សណ្តែកបណ្តុះបៃតង អ្នកក៏អាចបរិភោគច្រើនដែរ ព្រោះនៅក្នុងសណ្តែកបណ្តុះមានសារធាតុជាច្រើនដែលអាចកំចាត់ខ្លាញ់ កាឡូរី និងកាកសំណល់ទាំងឡាយដែលផ្ទុកនៅក្នុងឈាមអ្នកឲ្យចេញមកក្រៅឲ្យអស់ នោះអ្នកនឹងមិនអាចប្រឈមមុខនឹងជំងឺផ្សេងៗទៀតទេ អ្នកនឹងមានសុខភាពល្អជាមិនខាន។
7. ផ្លែត្រប់ក៏ជាបន្លែដែលអ្នកគួរតែបរិភោគដែរ ព្រោះវាមានសារធាតុជាច្រើនដែលអាចធ្វើឲ្យអ្នកគ្មានជំងឺស្ទះសសៃឈាម ជំងឺលើសឈាម ហើយថែមទាំងអាចធ្វើឲ្យខ្លាញ់ដែលមានក្នុងឈាមអ្នករលាយអស់ទៀតផង ដូចនេះអ្នកគួរតែបរិភោគឲ្យបានច្រើន៕
Khmer Fruits Supply is local supplier that are exported all kinds of Khmer Fruits that our local farmers produced the fruits without using chemical method. They used natural resource to grow their fruits that are very delicious,building healthy and beautiful for our customers,"Health and Beauty is very important" and "We care, We are long life". Visiting our blog, our customers will be access knowledge of fruits and food health benefits and taking care our health with consuming natural fruits.
Friday, September 25, 2015
តើមានអាហារអ្វីដែលអាចធ្វើឲ្យឈាមអ្នកគ្មានខ្លាញ់?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment