អ្នកត្រូវអង្គុយឱ្យត្រង់ខ្លួន និងឱនទៅមុខ ដោយសារនៅពេលអ្នកអង្កុយឱ្យត្រង់ខ្លួន វានឹងអាចកាត់បន្ថយសម្ពាធឈាម នៅក្នុងសរសៃឈាមវ៉ែនក្នុងច្រមុះ ហើយវានឹងអាចបង្អាក់ការហូរឈាមបន្ថែមទៀត។ ចំពោះការអង្គុយឱនទៅមុខ គឺដើម្បីជៀសវាងការលេបឈាម ដែលអាចធ្វើឱ្យរលាកក្រពះ។
• សង្កត់ទៅលើច្រមុះ ដោយប្រើមេដៃ និងចង្អុលដៃបិទទៅលើរន្ធច្រមុះ ហើយត្រូវដកដង្ហើមតាមមាត់ ប្រហែល ៥ ទៅ ១០ នាទី។
• ដើម្បីបង្ការការហូរឈាមជាថ្មី មិនត្រូវប៉ះពាល់ច្រមុះ និងមិនត្រូវឱនចុះក្រោមជាច្រើនម៉ោង បន្ទាប់ពីការហូរឈាម។ ក្នុងអំឡុងពេលនេះ ត្រូវចាំបាច់ដាក់ក្បាល ឱ្យខ្ពស់ជាងកម្រិតនៃបេះដូង។
• ប្រសិនបើការហូរឈាម កើតឡើងសារជាថ្មី ត្រូវលាងសម្អាត ដោយយកកំណកឈាមចេញ ដោយប្រើថ្នាំបាញ់បំបាត់ការតឹងច្រមុះទាំងសងខាង ដែលមានសារធាតុ Oxymetazoline ព្រមទាំងការសង្កត់ច្រមុះសារជាថ្មីម្តងទៀត ដូចដែលបានរៀបរាប់ខាងលើ ហើយត្រូវទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់៕
No comments:
Post a Comment