មានរឿងច្រើនណាស់ ដែលក្លាយជាចម្ងល់នានា ទាក់ទងទៅនឹងបញ្ហាផ្លូវភេទ ពេលខ្លះ វាពិបាកនឹងជឿទៀតផង តែវាគឺជាការពិត។ ការស្វែងយល់អំពី បញ្ហាទាំងនេះបានច្បាស់លាស់ អាចជួយឲ្យអ្នកមានសុខភាពល្អ និងមានសុវត្ថិភាព ក្នុងពេលរួមភេទ ជាមួយនឹងដៃគូរបស់អ្នក។
១: ពិតណាស់ អ្នកអាចនឹងមានផ្ទៃពោះ ពេលអ្នករួមភេទជាលើកដំបូង
អ្នកអាចនឹងឆ្ងល់ថា តែម្តងសោះ ហេតុអ្វីមានកូន? ប្រាកដណាស់ នៅពេលរួមភេទ បើអ្នកមិនបានការពារ ឬពន្យារកំណើត រឿងអីក៏អាចកើតឡើងបានដែរ ទោះបីជាអ្នក ទើបតែសាកល្បងលើកដំបូង ឬច្រើនលើកច្រើនសារហើយក៏ដោយ។ ការពន្យារកំណើត អាចការពារការមានផ្ទៃពោះបាន ហើយការប្រើប្រាស់ស្រោមអនាម័យ អាចការពារអ្នកពីជំងឺកាមេរោគនានា។ មុនពេលធ្វើការរួមភេទ សូមពិភាគ្សាគ្នាជាមួយដៃគូ អំពីការយកកូន ការពន្យារកំណើត និងការឆ្លងមេរោគនានា។

២: បាទ! ចាក់ទឹកក្រៅពាង ក៏អាចធ្វើឲ្យអ្នកមានផ្ទៃពោះដែរ
មនុស្សភាគច្រើនតែងយល់ច្រឡំថា ការបញ្ចេញទឹកកាមនៅខាងក្រៅប្រដាប់ភេទនារី (ចាក់ទឹកក្រៅពាង) អាចការពារការមានផ្ទៃពោះបាន ប៉ុន្តែ វាមិនមែនជាការពិតនោះទេ ស្ត្រីនៅតែអាចមានផ្ទៃពោះ ទោះបីជាបុរសដកលិង្គ មកបញ្ចេញទឹកកាមនៅខាងក្រៅក៏ដោយ។

មុនពេលមនុស្សប្រុសឈានដល់ចំណុចកំពូល និងបញ្ចេញទឹកកាម មានមេជីវិតឈ្មោលជាច្រើនបានលេចចេញ ក្នុងពេលអ្នកកំពុងរួមភេទរួចទៅហើយ ពិសេស ពេលបុរសមានសម្រើបខ្លាំង។ ដូចអ្នកបានដឹងហើយថា ត្រឹមតែមេជីវិតឈ្មោលមួយក្បាល គឺអាចធ្វើឲ្យស្ត្រី មានផ្ទៃពោះបានហើយ។ ម្យ៉ាងវិញទៀត ការចាក់ទឹកក្រៅពាង ក៏នៅតែអាចបង្កការឆ្លងជំងឺកាមរោគបានផងដែរ ប្រសិនបើអ្នក ឬដៃគូអ្នកមានផ្ទុកជំងឺនោះ។
ប្រសិនបើមនុស្សប្រុសនិយាយថា “កុំភ័យអី ! បងអាចដកវាចេញទាន់ មុនពេលបងឈានដល់ចំណុចកំពូល” ... កុំជឿឲ្យសោះ គ្មាននរណាអាចទប់ស្កាត់មេជីវិតឈ្មោល មិនឲ្យលេចចេញ ក្នុងពេលរួមភេទបាននោះទេ។ ដូច្នេះ អ្នកត្រូវចេះការពារ និងប្រើប្រាស់ស្រោមអនាម័យ ប្រសិនបើអ្នកមិនទាន់ចង់បានកូន និងមិនចង់ឆ្លងជំងឺកាមរោគនោះ។
៣ : អាចមានកូន ទោះបីជាអ្នកមករដូវក៏ដោយ
អ្នកអាចនឹងមានផ្ទៃពោះ ប្រសិនបើអ្នកធ្វើការរួមភេទ អំឡុងពេលមករដូវ។ មេជីវិតឈ្មោល អាចរស់រានមានជីវិតបួនប្រាំថ្ងៃ បន្ទាប់ពីការរួមភេទបានបញ្ចប់ ដូច្នេះ មេជីវិតឈ្មោល អាចនៅរង់ចាំបង្កកំណើត ជាមួយនឹងមេជីវិតញីបាន ពេលអ្នកអស់រដូវ ដែលអាចធ្វើឲ្យអ្នកមានកូនបាន៕

No comments:
Post a Comment