Thursday, October 1, 2015

ញ៉ាំអំពិលទុំ ជួយព្យាបាលជម្ងឺក្រពះ និងសរសៃឈាមបេះដូង

ញ៉ាំអំពិលទុំ ជួយព្យាបាលជម្ងឺក្រពះ និងសរសៃឈាមបេះដូង

អំពិលទុំមានគុណប្រយោជន៏ជាច្រើនដែលអាចជួយដល់សុខភាពរបស់យើង។ គុណសម្បត្តិទាំងអស់នោះមាន៖
– សាច់អំពិលមានផ្ទុក ទៅដោយមួយចំនួន ដែលដូចជាជាតិ Fiber។ ដូច្នេះប្រសិនបើអ្នកទទួលទាន អំពិលទុំបាន១០០ក្រាម គឺបានន័យថា អ្នកទទួលទានអាហារ ដែលមានជាតិFiber ចំនួន១៣%
– វាជួយទប់ស្កាត់ការកើនឡើងនៅជាតិ Cholesterol
– នៅក្នុងអំពិលទុំមានជាតិអាស៊ីត Tartaric ដែលវាមានតួនាទីជា អង្គធាតុការពារអុកស៊ីតកម្ម អាចជួយអោយអ្នកជៀសផុត ពីការរងគ្រោះពីប្រតិកម្មផ្សេងៗ ដែលអាចមានដល់រាងកាយ
– វាក៏មានផ្ទុកសារធាតុដូចជា ប៉ូតាស្យូម ដែក សេលីញ៉ូម កាល់ស្យូម សង្ក័សី និងម៉ាញ៉េស្យូម។​ ជាតិដែកអាចជួយអោយរាងកាយ យើងបង្កើតគ្រាប់ឈាម ហើយជាតិប៉ូតាស្យូមជួយ គ្រប់គ្រងសំពាធឈាម និងចង្វាក់បេះដូង
– វាក៏មានជាតិវីតាមីនផងដែរ ដែលមានដូចជា​ Vitamin A C Riboflavin Niacin និងអាស៊ីត Folic
– វាក៏អាចជួយសម្រួល ដល់ការរំលាយអាហារផងដែរ
– ហើយអំពិលទុំក៏អាច ជួយដល់ការព្យាបាលជម្ងឺ មួយចំនួនផងដែរដូចជា ជម្ងឺក្រពះ ជម្ងឺសសៃឈាមបេះដូង។ វាក៏អាចជួយបញ្ចុះកំដៅ ដែលបង្កដោយជម្ងឺគ្រុនចាញ់។
សរុបសេចក្តីមកអំពិលទុំ មានសារៈប្រយោជន៏ជាច្រើនដល់សុខភាព។
Dried-Tamarind

No comments:

Post a Comment