Tuesday, November 29, 2016

​អាយុ​វែង គួរតែ​ផ្លាស់ប្តូរ​របប​អាហារ​បែបណា​?

អាហារ​ដើរតួនាទី​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​រស់នៅ​យើង​គ្រប់គ្នា ព្រោះ​វា​ផ្តល់​ថាមពល​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា គួរតែ​ញ៉ាំ​អាហារ​អ្វី​ទើប​ធ្វើឲ្យ​អាយុវែង​? មាន​កន្លែង​ច្រើនណាស់​នៅលើ​លោក​យើង​នេះ​ដែល​ប្រជាជន​អាច​រស់នៅ​រហូទដល់​ចាប់ពី ៩០​ឆ្នាំ​ឡើង​ទៅ ដូចជា ទីក្រុង Okinawa ប្រទេស​ជប៉ុន​ជាដើម​។

​តើ​ការផ្លាស់ប្តូ​របប​អាហារ​បែបនេះ​ដែល​អាច​ជួយ​បង្កើន​អាយុ​របស់​មនុស្ស​យើង​បាន​? ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​គួរតែ​កត់ចំណាំ និង​ធ្វើ​តាម​ឲ្យ​ខាន​តែ​បាន​បើសិនជា​ចង់​បាន​អាយុ​រស់នៅ​កាន់តែច្រើន​៖
​ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ព្រោះ​វា​ជា​ប្រភព​នៃ​ជីវជាតិ ន​ងិ​ជាតិ​សរសៃ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​កំចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ ហើយក៏​មិន​បាច់​ភ័យ​ថា​ឡើង​ទម្ងន់​ដែរ​។​
​អាច​ញ៉ាំ​ស្រា​ខ្លះ​ជាពិសេស​ស្រាក្រហម​តែម្តង ព្រោះ​វា​ជួយ​បង្ការ​ជំងឺ​បេះដូង​សរសៃឈាម និង​សម្រួល​ដល់កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ទៀត​។ សម្រាប់​បុរស​អាច​ញ៉ាំ​ត្រឹម ២​កែវ​ក្នុង​មួយថ្ងៃ និង​ស្ត្រី​ត្រឹមតែ មួយ​កែវ​បាន​ហើយ​។
​គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​ផ្លែ​ឈើ​មាន​ជីវជាតិ និង​ជាតិ​សរសៃ​ខ្ពស់ ដូច្នេះ​វា​ពិតជា​ល្អ​សម្រាប់​សុខភាព​បេះដូង និង​ពោះវៀន​។​
​ផ្លែ​ឪឡឹក​មាន​សារធាតុ Lycopene ខ្ពស់ ដែល​អាច​ប្រឆាំង​នឹង​ជំងឺមហារីក និង​បង្ការ​ជំងឺ​បេះដូង​ជាច្រើន​ថែមទៀត​ផង​។​
​វត្តមាន​របស់​សារធាតុ Polyphenols ក្នុង​សូកូឡា​ពណ៌​ខ្មៅ​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាពបត់បែន​របស់​កោសិកា​គ្រាប់​ឈាម​ប៉ុណ្ណោះទេ តែ​ក៏​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​ដែរ​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​វា​តែមួយ​ដុំ​តូច​បាន​ហើយ​ក្នុង​មួយថ្ងៃ​។​

​ការផ្លាស់ប្តូរ​របប​អាហារ​ដើម្បី​មាន​សុខភាព​កាន់តែ​ល្អ​ពិតជា​អាច​ជួយ​ឲ្យ​ជីវិត​រស់នៅ​បាន​កាន់តែ​យូ ព្រោះ​តែ​អ្នក​កំពុង​តែ​ប្រើ​វិធី​ជា​ច្រើន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​គ្រប់​ប្រភេទ​៕

No comments:

Post a Comment