Tuesday, January 2, 2018

ផ្លែក្រខុបព្រៃ-អត្ថប្រយោជន៍សំខាន់ៗ៩យ៉ាង

អត្ថប្រយោជន៍សំខាន់ៗ៩យ៉ាងរបស់ផ្លែក្រខុបព្រៃ

១. កាត់បន្ថយ ការរលាក
យោងតាមការសិក្សា ២០០៨ ដែលត្រូវបាន ចេញផ្សាយ ក្នុងទស្សនាវដ្តី នៃជំងឺបេះដូង បានធ្វើតេស្ត ទៅលើបុរស ២០ នាក់ ដែលជាអ្នកជក់បារី ហើយបានចែកជា ២ ក្រុម ។ មួយក្រុម បានផឹកទឹក ក្រខុបព្រៃ និង មួយក្រុមទៀត ប្រើថ្នាំគ្រាប់វីតាមីន C ។ លទ្ធផលបានបង្ហាញថា ក្រុមបុរសអ្នក ដែលបានផឹកទឹក ក្រខុបព្រៃ បានកាត់បន្ថយ សញ្ញានៃ oxidative stress និង ការរលាក ។ ចំណែកឯ ក្រុមអ្នកដែលប្រើ ថ្នាំគ្រាប់វីតាមីន C មិនបានកាត់បន្ថយទេ ។

២. ជួយធ្វើអោយ ខួរក្បាល មានភាពរហ័សរហួន ឡើងវិញ
ផ្លែក្រខុបព្រៃ ត្រូវបានគេ ផ្តល់ផ្តល់ យោបល់ថា ក្រខុបព្រៃ អាចជួយប្រឆាំងនឹង ជំងឺអន់ថយ នៃខួរក្បាល ដូចជាជំងឺ Alzheimer ។ គ្រឿងផ្សំដែល មាននៅក្នុង ផ្លែក្រខុបព្រៃ ជួយធ្វើអោយ ការផ្តោតអារម្មណ៍ និង ខួរក្បាល របស់មនុស្សមាន ភាពប្រសើរឡើងវិញ ។

៣. ជាប្រភព ដែលសំបូរ ទៅដោយជាតិ វីតាមីន C
ក្រខុបព្រៃ គឺផ្លែឈើ ដែលជាប្រភព វីតាមីន C ធម្មជាតិ ដ៏ច្រើនបំផុត ក្នុងពិភពលោក ។ វាមានវីតាមីន C ច្រើនជាងក្រូចឆ្មា ៥០ ដង និង ច្រើនជាង ក្រូចពោធិ៍សាត់ ៦០ ដងឯណោះ ។

៤. វាអាចជួយ ធ្វើអោយអារម្មណ៍ របស់អ្នកមាន ភាពប្រសើរឡើង
អត្ថប្រយោជន៍ របស់ក្រខុបព្រៃ ចំពោះសុខភាព ក៏រួមបញ្ជូលនឹង អារម្មណ៍ល្អផងដែរ ។ អ្នកស្រាវជ្រាវ បានទទួលស្គាល់ថា ក្រខុបព្រៃ គឺជាការព្យាបាល ធម្មជាតិដែល មានប្រសិទ្ធភាព ក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត ។ ជាក់ស្តែង មានអ្នកជំងឺ ជាច្រើន ដែលអាចប្រឆាំងនឹង ជំងឺធ្លាក់ចិត្ត ដែលជាលទ្ធផល ពួកគេបាន បញ្ជូលទឹកក្រខុបព្រៃ ទៅក្នុងរបបអាហារ របស់ពួកគេ ។

៥. ដើរតួជា អ្នកប្រឆាំងនឹងមេរោគ
ក្រខុបព្រៃ មានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគ និង បាក់តេរី ដ៏អស្ចារ្យបំផុត ។ ផឹកទឹកក្រខុបព្រៃ អោយបានទៀងទាត់ វាអាចប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគ និង ជំងឺផ្តាសាយ ។

៦. មានប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែម
ការសិក្សាមួយ ដែលបានប្រព្រឹត្ត ឡើងក្នុងឆ្នាំ ២០១០ ដែលបានចេញផ្សាយ ក្នុងទស្សនាវដ្តី កសិកម្ម និង អាហារ មួយបានបង្ហាញថា ក្រខុបព្រៃ មានប្រយោជន៍ សំរាប់មនុស្សដែល ទទួលរងនឹង ជំងឺទឹកនោមផ្អែម ។ ក្រខុបព្រៃ មានផ្ទុកសារធាតុ ប្រឆាំងនឹង ប្រតិកម្មអុកស៊ីតកម្ម និង អាស៊ីត ellagic ដែលអាចជួយ គ្រប់គ្រង កំរិតជាតិស្ករ ក្នុងឈាម ។

៧. ការពារប្រព័ន្ធ សរសៃប្រសាទ
អត្ថប្រយោជន៍ ក្រខុបព្រៃចំពោះសុខភាព ក៏រួមបញ្ជូល ប្រព័ន្ធសរសៃប្រសាទ ល្អផងដែរ ។ ក្រខុបព្រៃមាន ផ្ទុកអាស៊ីត អាមីណូ ដែលហៅថា valine ដែលធាតុផ្សំ មួយដែលមាន សារៈសំខាន់បំផុត ដែលថែរក្សា ប្រព័ន្ធសរសៃប្រសាទ ។ អាស៊ីតអាមីណូ ជួយទប់ស្កាត់ ការបំផ្លាញ សាច់ដុំ និង ការខូច ប្រព័ន្ធសរសៃ ប្រសាទ ។

៨. ជំរុញការផលិតជាតិ Collagen
មាតិការវីតាមីន ដ៏ធំរបស់ក្រខុបព្រៃ ជួយកសាង ស្រទាប់កូឡាជេន ក្នុងរាងកាយ ។ អ្នកដែលបាន ញុំាក្រខុបព្រៃច្រើន បានបង្ហាញថា ពួកគេបាន បង្កើនកំលាំង និង មានភាពរឹងមាំ ។

៩. ជំនួយដល់ ការរំលាយអាហារ
ក្រខុបព្រៃ មានផ្ទុកអាស៊ីត អាមីណូ ដែលហៅថា serine ដែលជួយបំបែក ប្រូតេអ៊ីន និង polypepetide នៅក្នុង ប្រព័ន្ធរំលាយអាហារ ដែលពួកវាអាចស្រូបយក និង ប្រើដោយរាងកាយ របស់យើង ។ លើសពីនេះវា ក៏ជួយពង្រឹងភាពសុំាផងដែរ ។

ដូច្នេះញុំាក្រខុបព្រៃ អោយបានទៀតទាត់ ដើម្បីសុខភាពរបស់អ្នក ៕

No comments:

Post a Comment