Wednesday, November 18, 2015

ទឹកឃ្មុំ ពីរបីស្លាបព្រា និង គ្រឿងផ្សំពីរបីមុខ​ ក៏អាចកំចាត់មុន គ្រប់ប្រភេទបានដែរ!

យុវវ័យជាច្រើន មានបញ្ហាស្បែក ជាពិសេសមុននេះឯង ។ ផលិតផលលក់នៅលើទីផ្សារជាច្រើន អាចជួយបាន​ ប៉ុន្តែមនុស្សមួយចំនួន ប្រាថ្នាចង់បានការព្យាបាល តាមបែបធម្មជាតិ ។​ ដូច្នេះហើយយើងខ្ញុំនឹងបា្រប់ ពីវិធីកំចាត់មុនគ្រប់ប្រភេទ ដោយប្រើទឹកឃ្មុំ​ ៖
១. ប្រើទឹកឃ្មុំសុទ្ធ
– ចាក់ទឹកឃ្មុំបន្តិច ចូលទៅក្នុងកូនចានមួយ
– លាបវាទៅលើមុខរបស់អ្នក ដោយប្រើម្រាមដៃ រឺសំលីត្បាលត្រចៀក
– ទុកចោល ៣០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ បន្ទាប់មកលាងជាមួយទឹកត្រជាក់ ដែលនឹងជួយភ្ជិតរន្ធញើសរបស់អ្នក
– ធ្វើវាជារៀងរាល់យប់ មុនពេលងូតទឹក
២. ទឹកឃ្មុំ និង ផ្លែស្ត្រូប៊ឺរី
– ជាដំបូងលាងសំអាតផ្ទៃមុខ រឺកន្លែងផ្សេងៗដែលមានមុនអោយបានស្អាតល្អសិន ហើយជូតអោយស្ងួតជាមួយកន្សែង
– យកផ្លែស្ត្រូប៊ឺរី ២-៣ ផ្លែកិនអោយម៉ត់
– ចាក់ទឹកឃ្មុំ ២ ស្លាបព្រាបាយចូលទៅក្នុងស្ត្រូប៊ឺរី ហើយកិនបន្តអោយក្លាយជាសាច់តែមួយ
– លាបវាទៅលើផ្ទៃមុខ និង កន្លែងផ្សេងៗដែលមានមុន ទុកចោលរយៈពេល ២០-២៥ នាទី
– លាងចេញជាមួយទឹកក្តៅឧណ្ហៗ ទុកអោយស្ងួតមួយសន្ទុះ
– លាបឡេផ្តល់សំណើមស្បែក ហើយធ្វើវា ២ ដងក្នុងមួយសប្តាហ៍ ដើម្បីកំចាត់មុខ
– អនុវត្តន៍បន្តប្រមាណជា ១ ខែ អ្នកនឹងឃើញលទ្ធផល
៣. ទឹកឃ្មុំ និង ឈើអែម (មានលក់នៅកន្លែងលក់គ្រឿងទេស)
– ចាក់ទឹកឃ្មុំ ២ ស្លាបព្រាបាយ លាយជាមួយម្សៅឈើអែម ១ ស្លាព្រាកាហ្វេ
– លាបទៅលើមុខ និង កន្លែងផ្សេងៗដែលមានមុន
– ទុកចោល ១០-១៥ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ
– បន្ទាប់ពីលាងសំអាតផ្ទៃមុខរួច, លាប toner តាមក្រោយ
– ធ្វើវាជាប្រចាំ ដើម្បីកំចាត់មុន
– វិធីមួយនេះ អ្នកអាចធ្វើវាពេលយប់មុនពេលចូលគេង ដោយទុកចោលមួយយប់ ព្រឹកឡើងសឹមលាងចេញ បើអ្នកខ្លាចប្រលាក់អាវ រឺខ្នើយពេលលាបទឹកឃ្មុំ អាចកាត់ក្រដាសស្អាតតូចៗ រួចបិតពីលើទឹកឃ្មុំ ។
៤. ទឹកឃ្មុំ និង ស្ករត្នោត (គ្រាប់ៗដូចស្ករស មានលក់នៅផ្សារទំនើប)
– យកស្ករត្នោតបន្តិច រឺលៃល្មមអាចលាបសព្វកន្លែងមុន (យកប្រភេទស្ករត្នោតដែលគ្រាប់ៗ ដូចស្ករស មានលក់នៅផ្សារទំនើប) លាយជាមួយទឹកឃ្មុំ ១ ស្លាព្រាបាយ (រឺលៃតាមបរិមាណស្ករដែលអ្នកដាក់ ប៉ុន្តែតំរូវអោយខាប់ៗ)
– កូរអោយសព្វ រួចលាបទៅលើផ្ទៃមុខ
– ដុសមុខថ្នមៗ និង កន្លែងផ្សេងទៀត ដែលមានមុនរយៈពេល ពីរបីនាទី ជាចលនារង្វង់
– លាងចេញជាមួយទឹកធម្មតា
– ធ្វើវារាល់ថ្ងៃ មុនពេលងូតទឹកពេលយប់
៥. ទឹកឃ្មុំ និង រមៀត
– ចាក់ម្សៅរមៀតបន្តិច លាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ ។ កូរអោយសព្វ លាបទៅលើផ្ទៃមុខ និង កន្លែងផ្សេងៗ ដែលមានមុន ទុកចោល ២០-២៥នាទី
– លាងចេញជាមួយទឹកក្តៅឧណ្ហៗ ហើយជូតចេញជាមួយកន្សែងស្អាត
– លាបឡេផ្តល់សំណើមស្បែក
– ធ្វើវារាល់យប់មុនចូលគេង
៦. ទឹកឃ្មុំ និង ផ្លែប៉ោម
– ពុះផ្លែប៉ោមមួយចំហៀង លាងអោយស្អាត យកគ្រាប់ និង សំបកចេញ ចិតវាជាដុំតូចល្មម
– ដាក់ចូលទៅក្នុងម៉ាស៊ីនកិន កិនអោយម៉ត់
– បន្ថែមទឹកឃ្មុំ ២ ស្លាបព្រាបាយចូល រួចកិនបន្តរហូតសព្វល្អ
– លាបវាទៅលើផ្ទៃមុខ និង កន្លែងផ្សេងទៀតដែលមានមុន
– ទុកចោល ១៥-២០ នាទី
– លាងចេញជាមួយទឹកធម្មតា ធ្វើវារាល់ថ្ងៃមុនពេលងូតទឹកយប់ ។
ជ្រើសរើសវិធីមួយណា ដែលងាយស្រួលសំរាប់អ្នក ។
បញ្ជាក់៖ សំរាប់អ្នកដែលមានបញ្ហាស្បែកងាយរងប្រតិកម្ម មិនគួរសាកល្បងទេ ៕

No comments:

Post a Comment