Wednesday, December 16, 2015

ម្រះអាចព្យាបាល​ជំងឺមហារីក និង​ទឹកនោមផ្អែម​យ៉ាងមាន​ប្រសិទ្ធិភាព

ម្រះអាចព្យាបាល​ជំងឺមហារីក និង​ទឹកនោមផ្អែម​យ៉ាងមាន​ប្រសិទ្ធិភាព

លោកវេជ្ជបណ្ឌិត Frank Shallenberger ទទួលបានជោគជ័យ​ក្នុងការស្វែងរក​សារធាតុ​ធម្មជាតិ​ដែល​ជួយបង្អាក់​ដល់​រីកលូតលាស់នៃកោសិការ​មហារីក។ សារធាតុ​មួយចំនួន​ដែលគាត់​បាន​រកឃើញ​គឺតែបៃតង, ផ្លែទំពាំង​បាយជូរ…. ជាដើម។
ម្យ៉ាងវិញទៀត, សម្រាប់​ការសិក្សាស្រាវជ្រាវថ្មី​បំផុត​របស់គាត់​បានរកឃើញ​ផ្លែឈើ​ដ៏មានប្រសិទ្ធិភាព​ក្នុងការ​សម្លាប់​កោសិការមហារីក​លំពែង ត្រូវបាន​គេស្គាល់​ថា​ជា "ម្រះ”។​ ផ្លែឈើ​ដ៏អស្ចារ្យ​មួយប្រភេទនេះ គឺជាអាហារ​ដ៏ពេញនិយមយ៉ាងខ្លាំងនៅតំបន់​អាស៊ី។
យោងតាម​អ្នកជំនាញ​បានឲ្យដឹង​ថា ទឹកម្រះ​អាចសម្លាប់​សកម្មភាព​នៃកោសិការមហារីក​បាន​រហូតដល់ ៩០% ចំណែក​ការទទួលបាន​ជោគជ័យក្នុង​ការបំផ្លាញកោសិការ​មហារីវិញ នៅក្នុង​អត្រា ៩៨%។
ទោះបីជាយ៉ាង​ណា នៅមាន​សំនួរ​មួយចោទ​ថា ប្រសិទ្ធិភាពរបស់វា​មានលទ្ធផល​ដូចគ្នា​ចំពោះសត្វ និងមនុស្ស​ដែរ​ទេ? ចម្លើយ គឺវិជ្ជមាន។ ជាក់ស្ដែង ក្រុមអ្នក​សិក្សាស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Colorado បាន​អនុវត្តកម្រិត​ជាតិល្វីង​របស់ម្រះនៅ​នឹងសត្វកណ្តុរ ហើយបាន​ឃើញលទ្ធផល​អស្ចារ្យ។ ទំហំ​នៃដុំមហារីក​លំពែងត្រូវ​បា​ន​កាត់បន្ថយ ៦៤% ដោយ​មិនមាន​ផលរំខានណា​មួយនោះទេ។
ជាទូទៅ ជាមធ្យមសម្រាប់​មនុស្សម្នាក់ គឺត្រូវ​ការម្សៅម្រះតែ ៦ ក្រាម​តែប៉ណ្ណោះ​លាយ​ជាមួយទឹក។ លើលពី​នេះទៅទៀត គឺមាន​អត្ថប្រយោជន៍​អស្ចារ្យ​យ៉ាងខ្លាំង​សម្រាប់អ្នក​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ។ ចាប់តាំងពី​វាមានវិជ្ជមាន​ក្នុងការដុតរំលាយជាតិ​ស្ករនៅ​ក្នុងអាហារ វាក៏​បានជួយកែលម្អឲ្យ​ដល់​ប្រព័ន្ធ​​រំលាយអាហារ ឲ្យ​មាន​ភាពប្រសើរឡើង នេះបើយោង​តាម​អ្នកស្រាវជ្រាវ​ចុងក្រោយ។
ទោះបីជាយ៉ាងណា​ក៏ដោយ ប្រសិនបើអ្នក​ចង់ទទួលបាន​លទ្ធផលល្អ​បំផុតនៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងជំងឺទាំងនេះ ជាជំហ៊ាន​ដំបូង​អ្នកគួរតែ​ទៅពិគ្រោះ​ជាមួយគ្រូពេទ្យ​ជំនាញ​អំពីការ​រួមបញ្ចូលគ្នា​រវាងផ្លែឈើ​ដែលល្អវិសេស​នេះ ជាមួយនឹង​ការព្យាបាល​ជំងឺមហារីក ឬជំងឺទឹកនោមផ្អែមផ្សេង​ទៀត​ជាមុនសិន​ទើបជា​ការប្រសើរ៕

No comments:

Post a Comment