Thursday, November 15, 2018

ភេសជ្ជៈ ៦មុខពីធម្មជាតិ ល្អហូបខ្លាំងណាស់ ជួយសុខភាពហួសថ្លែង

ភេសជ្ជៈ ៦មុខពីធម្មជាតិ ល្អហូបខ្លាំងណាស់
ជួយសុខភាពហួសថ្លែង

ដើម្បីទទួលបានគុណភាពជីវិតមួយដែលល្អទាំងផ្លូវកាយនិងផ្លូវចិត្ត យើងចាំបាច់ត្រូវមានការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ មានពេលលំហែកាយ ឬលេងកីឡាជាដើម។ មិនអាចខ្វះបានទៀតនោះ គឺរបបអាហារដែលមានសារជាតិគ្រប់គ្រាន់ដែលខ្លួនប្រាណយើងត្រូវការ។ ការរួមបញ្ចូលនូវភេសជ្ជៈធម្មជាតិក្នុងរបបអាហាររបស់យើងក៏ជាកត្តាមួយពុំគួររំលងផងដែរ។
ខាងក្រោមជាភេសជ្ជៈបែបធម្មជាតិទាំង៧មុខ ដែលងាយរកងាយផឹក និងផ្តលអត្តប្រយោជន៍ទ្វេដង៖
១. ទឹក
ទឹកជាជម្រើសទី១ដែលពុំអាចខ្វះបាន ព្រោះខ្លួនប្រាណយើងត្រូវការទឹកដើម្បីឲ្យយើងរស់រានមានជីវិត។
ទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ ជួយដល់ការស្រូបវីតាមីនសេ និងបេ ហើយជួយដល់ការច្រោះជាតិពុលក្នុងខ្លួន ព្រោះឈាមក្នុងខ្លួនរបស់យើងបង្កឡើងដោយទឹកដល់ទៅ ៩២ភាគរយ។
រូបតំណាង
២. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្នារជាប្រភពនៃវីតាមីនសេ ចូលរួមចំណែកប្រឆាំងមេរោគ ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ វាក៏ជួយដល់ការរំលាយអាហារ និងសម្អាតជាតិពុលពីក្នុងសរីរាង្គថ្លើមទៀតផង។
រូបតំណាង
៣. ទឹកដូង
ទឹកដូងសំបូរសារជាតិអេឡិចត្រូលីតពីធម្មជាតិ ហើយវាជាសារជាតិដ៏សំខាន់សម្រាប់រាងកាយយើង ល្អនៅពេលខ្វះជាតិទឹកក្រោយការហាត់ប្រាណ លេងកីឡា ឬការងារពលកម្មជាដើម។ ក្រៅពីនេះទឹកដូងក៏សំបូរទៅដោយជាតិម៉ាញេស្យូមដែលផ្តល់លំនឹងក្នុងខ្លួនយើងផងដែរ។
រូបតំណាង
៤. តែបៃតង
តែបៃតងធម្មជាតិសុទ្ធពុំមានលាយជាតិផ្អែម ឬសារធាតុផ្សំដទៃបន្ថែម គឺជាជម្រើសមួយល្អដែលគប្បីរួមបញ្ចូលក្នុងរបបអាហារ។ នៅក្នុងតែបៃតងមានសារធាតុកាហ្វេអ៊ីនជួយបង្កើនស្មារតី និងការផ្តោតអារម្មណ៍បានល្អ។
ជាពិសេសវាសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកា ដែលជួយការពារយើងពីកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រា លើកកម្ពស់សុខភាពមាត់ធ្មេញនិងអញ្ចាញ កាត់បន្ថយការរលាក និងបង្កើនមេតាបូលីសក្នុងរាងកាយទៀតផង។
រូបតំណាង
៥. ទឹកខ្ញី
ទឹកខ្ញីក្តៅអ៊ុនៗគឺល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ ខ្ញីជួយទៅដល់បញ្ហាសុខភាពជាច្រើនទៀតដូចជា បំបាត់នូវអារម្មណ៍ចង់ក្អួតចង្អោរ ជាថ្នាំទិព្វធម្មជាតិលេខមួយប្រឆាំងជំងឺផ្តាសាយហៀរសំបោរ ថែមទាំងប្រឆាំងនឹងការរលាកទៀតផងដែលអាចជួយដល់ការឈឺសន្លាក់ដៃជើង។
រូបតំណាង
៦. ទឹកផ្លែទទឹម
ការសិក្សាស្រាវជ្រាវផ្នែកចំណីអាហារបានបង្ហាញថា ផ្លែទទឹមសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកាដែលគេហៅថាអង់ទីអុកស៊ីដង់ដែលការពារនឹងការរលាក ជំងឺបេះដូង ជាពិសេសប្រឆាំងការវិវឌ្ឍនៃជំងឺមហារីកសួត និងជំងឺមហារីកប្រូស្តាត៕

No comments:

Post a Comment